Phnom Penh Crown បានចុះកុងត្រារយៈពេលមួយឆ្នាំជាមួយកីឡាករសញ្ជាតិអាហ្រ្វិកខាងត្បូងឈ្មោះ Shane Booysen។ កីឡាករដែលមានវ័យ២៦ឆ្នាំបានមកធ្វើតេស្តសាកល្បងជាមួយ ភ្នំពេញក្រោនកាលពីខែកុម្ភៈមុនពេលទទួលបានកិច្ចសន្យារយៈពេលមួយឆ្នាំ។
Shane ដែលបានកើតនៅទីក្រុងCape Town ដែលជាទីក្រុងធំទីពីររបស់ប្រទេសអាហ្រ្វីកខាងត្បូង បានចាប់ផ្តើមអាជីបបាលទាត់ជាមួយក្លឹប Ajax Cape Town នៅអាយុ១០ឆ្នាំ ៤ឆ្នាំក្រោយមកគាត់
បានចូលលេងអោយឈុតកុមាររបស់ក្រុម Hellenic FC ដែលជាក្លឹបដ៏ល្អមួយរបស់អាហ្រ្វីកខាង ត្បូងអស់រយៈពេលបីឆ្នាំ និងបានជាប់ឈុត U17ប្រចាំខេត្តភាគខាងលិចនេះ បន្ទាប់មកទៀតគាត់ បានផ្លាស់ទៅលេងនៅក្លឹបដែលជោកជ័យបំផុតមួយឈ្មោះ Mamelodi Sundowns ដោយលេងក្នុង ឈុតបំរុងរយៈពេលពីរឆ្នាំ មុនពេលផ្លាស់ទៅលេងអោយក្លឺ Gleneden United ក្រោមកក៏បាន ផ្លាស់ទៅកាន់ក្លឹបចាស់ Ajax Cape Town បន្ទាប់មកក៏ត្រូវបានក្លឹប Ikapa Sporting ដែលលេងនៅ National First Division ខ្ចីជើង។ ក្នុងខែមិនាឆ្នាមុន Shane បានសម្រេចចិត្តប្រកបអាជីព នៅក្រៅប្រទេស ហើយបានផ្លាស់ទៅលេងនៅប្រទេសថៃ ដោយបានលេងយ៉ាងទៀងទាត់ ជាមួយក្លឹប Rbac Mittrapha and Bangkok Christian College-Tero ដែលលេងក្នុងលីកលំដាប់ទីបី របស់ថៃ មុនពេលផ្លាស់មក Phnom Penh Crown កាលពីខែកុម្ភៈ។
Shane បានក្លាយជាកីឡាករដែលអ្នកគាំទ្រចូលចិត្តចាប់តាំងពីគាត់បង្ហាញខ្លួនក្នុងការប្រកួតមិត្ត ភាពមកម្ល៉េះ។ លោកបានបន្ថែមថា "ខ្ញុំមានកិត្តិយសណាស់ដែលបានចូលរួមជាមួយជើងឯកលីក កំពូលកម្ពុជាពួកយើងជាក្រុមដ៏ល្អមួយ ហើយខ្ញុំដឹងថាពួកយើងនិឹងធ្វើបានល្អទាំងអស់គ្នា កីឡាករ និងបុគ្គលិកប្រៀដូចជាគ្រួសារមួយ ហើយពួកគេស្វាកមន៏ខ្ញុំចាប់តាំងពីថ្ងៃទីមួយមកម្ល៉េះ។ខ្ញុំនឹងធ្វើ អោយបានល្អបំផុតសម្រាប់ក្រុម គ្រូបង្វឹក និងអ្នកគាំទ្ររបស់ខ្ញុំ ខ្ញុំពិតជារំភើបណាស់សំរាប់ការ ប្រកួតរដូវកាលខាងមុខ ខ្ញុំមិនអាចរងចាំពួកយើងរីកចំរើនទាំងអស់គ្នាទេ ហើយខ្ញុំដឹងថាពួកយើង នឹងការពារជើងឯកបាន"៕
កីឡាករ Shane Booysen
លោកSam កំពុងចុះកុងត្រាជាមួយ Shane Booysen
ប្រភពៈ Phnom Penh Crown Facebook Page
No comments:
Post a Comment