បើនិយាយពីកីឡាករបាល់ទាត់ដែលស៊ុតបញ្ចូលទីច្រើនជាងគេ លោកអ្នកប្រហែលជាគិតដល់ ប្រទេសមហាអណាចបាល់ទាត់នៅអុឺរុប ឬនៅតំបន់អាមេរិកឡាទីន ដូចជាប្រេស៊ីល អាហ្សង់ទីន អាល្លឺម៉ង់ អេស្ប៉ាញ អង់គ្លេសក៏ដូចជាកំពូលកីឡាករ Ronaldo ឬក៏Messiជាដើម តែតាមការពិត អ្នកដែលអាចរកគ្រាប់បាល់សម្រាប់ជម្រើសជាតិខ្លួនបានច្រើនជាងគេមិនពួកគេទេ គឺកីឡាករ មកពីទ្វីបអាស៊ីទៅវិញទេ ហើយក្នុងចំណោមអ្នកដែលរកគ្រាប់បាល់បញ្ចូលទីអោយជម្រើសជាតិ ខ្លួនច្រើនជាងគេពីលេខ១ដល់លេខ១០ ក្នុងនោះមានប្រទេសនៅអាស៊ីរហូតដល់៥ប្រទេសទៅ ហើយ ហើយក៏មានកីឡាករនៅក្នុងប្រទេសអាស៊ានម្នាក់ផងដែរ គឺកីឡាករ Kiatisuk Senamuang ដែលឈរ នៅចំណាត់ថ្នាក់ទី១០ស្ទួន រីឯអ្នកស៊ុតបញ្ចូលទីអោយជម្រើសជាតិបានច្រើនជាងគេគឺ កីឡាករAli daei របស់ប្រទេសអ៊ីរ៉ង់ដោយអាចរកបាល់បាន ១០៩គ្រាប់ក្នុង ១៤៩ប្រគួតអោយ ប្រទេសអ៊ីរ៉ង់។ ចំណែកឯម្ចាស់ពាន Ballon d'Or Christiano Ronaldo នៅចំណាក់ថ្នាក់ ទី៣៣ដោយលេងបាន ១១៨ប្រគួតនិងស៊ុតបញ្ចូលទីបាន ៥២គ្រាប់ រីឯ Lionel Messi លេងបាន ៩៧ប្រគួត រកគ្រាប់បាល់បាន ៤៥គ្រាប់ និង លេងបាន ៦០ប្រគួត រកបាន៤២គ្រាប់ ចំណែកឯ កីឡាករកម្ពុជាលោក ហុក សុចិត្រាលេងអោយជម្រើសជាតិកម្ពុជាបាន៦៤ប្រគួត និងរកបាន ៤២គ្រាប់ ហើយក៏ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេអោយកម្ពុជា។ ក្នុងចំណោមអ្នក ដែលស៊ុតបញ្ចូលទីអោយជម្រើសជាតិបានច្រើនជាងគេទាំង១០ មានតែកីឡាករ Miroslav Klose មួយទេដែលមិនទាន់ចូលនិវត្តន៏ ចំណែកឯកីឡាករ Christiano Ronaldo Lionel Messi និង Neymar ពួកគេនៅអាចលេងបានច្រើនឆ្នាំទៀត និងមានឧ៌កាសអាចរកគ្រាប់បាល់ទៀត សំរាប់ទិន្នន័យនេះ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៥នេះប៉ុណ្ណោះ។
Player Country Goal/Cap Year Played
1.Ali Daei Iran 109 (149) (1993-2006)
2.Ferenc Puskás Hungary 84 ( 89) (1945-1956)
3."Pelé" Brazil 77 ( 92) (1957-1971)
4.Godfrey Chitalu Zambia 76 (108) (1968-1980)
5.Bashar Abdullah Kuwait 75 (133) (1996-2007)
Kunishige Kamamoto Japan 75 ( 76) (1964-1977)
Sándor Kocsis Hungary 75 ( 68) (1948-1956)
Vivian John Woodward England 73 ( 53) (1903-1914)
8.Majed Abdullah Saudi Arabia 71 (116) (1978-1994)
Miroslav Klose Germany 71*(137) (2001-2014)
10.Stern John Trinidad/Tobago 70 (115) (1995-2011)
Kiatisuk Senamuang Thailand 70 (131) (1993-2007)
Ali Daei
Ferenc Puskas
Pele
Godfrey Chitalu
Bashar Abdullar
Kunishige Kamamoto
Sandor Kocsis
Vivian John Woodward
Majed Abdullah
Miroslav Klose
Stern John
Kiatisuk Senamuang
No comments:
Post a Comment