Tuesday, April 21, 2015

តើកីឡាករបស់ក្រុមជម្រើសជាតិទាំង៤នៅក្នុងពូលEជាមួយកម្ពុជាំកំពស់ប៉ុន្មាន?

ក្រុមជម្រើសកម្ពុជាស្ថិតនៅក្នុងពូល ជាមួយជម្រើសជាតិជប៉ុន ស៊ីរី អាហ្វហ្គានីស្ថាន និងសិង្ហបុរី ហើយកាប្រកួតនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១១ខែមិថុនានេះតទៅ។
​​​​​​​​​​​​​​​​​​​​​                                                       ​កាលវិភាគនៃកាប្រកួត

 ជាធម្មតាជនជាតិអាស៊ីភាគច្រើនមានមាឌនិងកម្ពស់តូចជាងជនជាតិអុឺរ៉ុបនិងអាហ្រ្វិក តែប្រជាជននៅតំបន់អាសុីអាគ្នេយ៏ភាគច្រើនគឺរិតតែមានកំពស់និងមាឌតូចជាងជនជាតិអាស៊ីខាងកើននិង និងមជ្ឈិមបូពាទៅទៀត។ ចុះក្នុងក្រុមជម្រើសជាតិបាល់ទាត់នៅក្នុងពូលE ជាមួយកម្ពុជាតើពួកគេមានកំពស់និងទំងន់ប៉ុន្មាន?
ខាងក្រោមជាបញ្ចីឈ្មោះមិនផ្លូវការតែជាកីឡាករដែលតែងតែជាប់ឈ្មោះញឹកញាប់ក្នុងក្រុម
ជម្រើសជាតិ។                                         
                                                         ​ ​ក្រុមជម្រើសជាតិជប៉ុន


Wednesday, April 1, 2015

វិដេអូហាយឡាយកម្ពុជា ជាមួយហ្វីលីពីន

កម្ពុជាបានយកឈ្នះប្រទេសហ្វីលីពីនដោយលទ្ធផល ៣ទល់១ក្នុងការប្រកួតចុងក្រោយរបស់ខ្លួនក្នុងពានរង្វាន់យុវជនអាស៊ីអាយយក្រោម២៣ឆ្នាំ កម្ពុជាស៊ុតបញ្ចូលទីដោយ ចាន់ វឌ្ឍានាកា ២គ្រាប់ និង សឿយ វិសាល ១គ្រាប់។
សូមទស្សនាវិដេអូខាងក្រោម

Tuesday, March 31, 2015

ដឺងទេថា Manual Neuer ធ្លាប់ត្រូវគេស៊ុតបញ្ចូលទីពីចំងាយរហូតដល់ទៅ ៧៣ម៉ែត្រ

កីឡាករអ្នកចាំទីលំដាប់ទី១ពិភពលោក ក៏ដូចជាជម្រើសជាតិអាល្លឺម៉ង់ និង​ក្រុម Bayern Munich​ ដែលល្បីថាពូកែចាប់បាល់ ធ្លាប់ត្រូវបានកីឡាករ Giorgios Tzavellas របស់ក្រុម Eintracht Frankfurt ស៊ុតបញ្ចូលទីពីចំងាយ៧៣ម៉ែត្រ នាជំនួបរវាងSchalke 04 និង Eintracht Frankfurt កាលពីរដូវកាល ២០១០/២០១១ ពេលនោះ Neuer កំពុងលេងនៅក្នុងក្លឹបSchalke 04 នៅឡើយមុនពេលផ្លាស់ទៅ Bayern Munich នាឆ្នាំបន្ទាប់ ហើយគ្រាប់បាល់នោះក៏ជាគ្រាប់បាល់ដែលស៊ុតបញ្ចូលទីពីចំងាយ ឆ្ងាយជាងគេក្នុងប្រវត្តសាស្រ្ត Bundesliga គិតត្រឹមឆ្នាំ២០១៥។


Monday, March 30, 2015

ទស្សនាវិដេអូហាយឡាយរវាងកម្ពុជាជាមួយកូរ៉ខាងជើង


កាប្រកួតពានរង្វាន់បាល់ទាត់អាស៊ីអាយុក្រោ២៣ឆ្នាំ នាកាប្រកួតទីពីរកម្ពុជាត្រូវបានហាលអាវ ក្រោយចាញ់ក្រុមខ្លាំងនៅអាសុីដោយលទ្ធផល ៤ទល់១ទោះបីជាចាញ់ការប្រកួតទាំងពីរប្រកួត តែយើងមើលឃើញថាកម្ពុជាធ្វើបានល្អ។

                                                                  Highlight Video

កីឡាករដែលស៊ុតបញ្ចូលទីពីចំងាយឆ្ងាយជាងគេគឺ? (មានវីដេអូ)

កីឡាករដែលស៊ុតបញ្ចូលទីឆ្ងាយជាងគេគឺមិនមែនជាខ្សែរប្រយុទ្ធ ខ្សែបំរើ និងខ្សែការពានោះទេគឺ អ្នកចាំទីរបស់ជម្រើសជាតិប៊ូស្នៀ និងក្រុម Stoke City របស់អង់គ្លេសក្នុងរយៈចំងាយ៩២ម៉ែត្រ នាការប្រកួតពានរង្វាន់ English Premier League រវាង Stoke City Southampton។
 សូមទស្សនាវិដេអូខាងក្រោម

Friday, March 27, 2015

តើក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំរបស់កម្ពុជាអាចយកឈ្នះម្ចាស់ផ្ទះថៃបានទេក្នុងកាប្រកួតល្ងាចនេះ?

ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំរបស់កម្ពុជានិឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ របស់ថៃ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ នៅកីឡាដ្ឋាន Rajamangala Stadium នាទីក្រុងបាងកក វេលាម៉ោង ៧ៈ០០ល្ងាច។ 
ក្រុមកម្ពុជាបីប្រកួតចុងក្រោយចាញ់១ ឈ្នះ១ ស្មើរ១
Cambodia U22 2-5 Hwanseong FC
Cambodia U22 3-1 Singapore U23
Cambodia U22 2-2 Singapore U22

បីប្រកួតចុងក្រោយរបស់ថៃ ឈ្នះទាំង៣
Thailand U22 2-0 Pakistan U22
Thailand U23 1-0 Myanmar U23
Thailand U22 3-1 Vietnam U22 




ក្រុមបឹងកេតអង្គរស្មើក្រុម Nakhon Raតchsima របស់ថៃ (វិដេអូរហាយឡាយ)

ក្រុមបឹងកេតអង្គរនៅក្នុងលីកកំពូលកម្ពុជាបានប្រកួតស្មើ ១ទល់១ជាមួយក្រុម Nakhon Raតchsima (Swatcat) ក្នុងលីកកំពូលរបស់ថៃនាការប្រកួតមិត្តភាពកំដៅសាច់ដុំកាលពី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥នេះ ហើយក្រុមបឹងកេតអង្គរនិឹងត្រូវប្រកួតមិត្តភាពជាមួយក្លឹបSisaket FC នៅថ្ងៃទី២៩ បន្តទៀត។

 
វិដេអូហាយឡាយ

​​​​​​​​​